នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
លោក ហង់ វុតថូ ប្រធានការិយាល័យ បុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី លី ហ្គេចហ៊ុយ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ក្នុងទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចនេះ។ដំណើរទស្សនកិច្ចសិក្សានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។